៥ ស្នៀតសម្រាប់ជីវិតប្ដីប្រពន្ធ ដើម្បីបញ្ចៀសការលែងលះ នៅពេលដែលអ្នកមានបញ្ហា​ ឬឈ្លោះទាស់ទែងគ្នា

ជាធម្មតា ប្ដីប្រពន្ធណាក៏ដូចប្ដីប្រពន្ធណាដែរ ចានក្នុងរាវតែងប៉ះទង្គិច បញ្ហាច្រើន ឬតិច ជីវិតប្ដីប្រពន្ធរមែងជួបអ៊ីចឹងហើយ តែសំខាន់កុំបណ្ដោយឱ្យការឈ្លោះនឹងគ្នា ក្លាយជាបញ្ហាធំដុំរហូតដល់បែកបាក់ចែកផ្លូវគ្នាឱ្យសោះ ព្រោះមានគូខ្លះ ឈ្លោះគ្នារឿងបន្តិចបន្តួចទេ តែបែរជាកើតមានការលែងលះគ្នាយ៉ាងឆាប់រហ័ស នេះក៏ព្រោះតែអ្នកមិនចេះប្រើជីវិតគូឱ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាចំណុចខ្លះៗ សម្រាប់ប្ដីប្រពន្ធទាំងឡាយ គួរគិតពិចារណា បើគិតថាសមគួរ គឺគួរតែប្រើដើម្បីចៀសវាងក្នុងការចែកផ្លូវគ្នា ៖ ១. ត្រូវសួរនាំរកហេតុផលឱ្យបានច្បាស់លាស់ ពេលខ្លះ រឿងរ៉ាវបញ្ហាខ្លះតូចតាច តិចតួចទេ តែមិនចេះសួរនាំ រកហេតុផលឱ្យបានច្បាស់ ចូលចិត្តតែលាក់ៗ ឬគិតច្រើនតែឯង គូខ្លះទៀត អត់មានហេតុផលអីឡើយ ចូលមកដល់គឺថា ឈ្លោះជេរយកៗ ប្រើហិង្សាតែម្ដង ធ្វើបែបហ្នឹង មិនល្អឡើយ បញ្ហាទោះធំប៉ុនណាក៏ដោយ សំខាន់គឺត្រូវតែសួរនាំឱ្យបានច្បាស់ដោយភាពត្រជាក់ ហើយត្រូវបើកចិត្តនិយាយគ្នា កុំលាក់បាំង កុំខ្លាចខុស សំខាន់គឺទំនួលខុសត្រូវ។ ២. ចៀសវាងនិយាយពាក្យលែងលះ អ្នកណាៗក៏ធុញដែរ សំខាន់គឺស្រីៗ អាងអីនិយាយតែពាក្យលែង សួរថា បើលែងមិនដាច់ផង ប្រឹងនិយាយពាក្យហ្នឹងធ្វើអី គួរតែខ្មាសមាត់ខ្លួនឯង ម្យ៉ាងទៀត គេមិនចង់លែងទេ តែគេធុញនឹងពាក្យដដែលៗពេក គេក៏ទ្រាំមិនបានដូចគ្នា។ កុំគិតថា លែងមួយហើយ … Continue reading ៥ ស្នៀតសម្រាប់ជីវិតប្ដីប្រពន្ធ ដើម្បីបញ្ចៀសការលែងលះ នៅពេលដែលអ្នកមានបញ្ហា​ ឬឈ្លោះទាស់ទែងគ្នា